រដ្ឋមន្រ្តីពីររូបពិភាក្សាគ្នាពិធីបេីកបិទ SEA Games 2023
កិច្ចប្រជុំចង្អៀតពិសេសមួយធ្វេីឡេីងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដេីម្បីពិនិត្យពិគ្រោះយោបល់ លេីសេណារីយ៉ូរៀបចំពិធីបេីកបិទ SEA Games 2023 នៅកម្ពុជា ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុប្រធានអចិន្រ្តៃយ៍ CAMSOC និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន CAMSOC បានចូលរួមដឹកនាំអ្នកជំនាញវប្បធម៌ និងកីឡា ដេីម្បីសម្រេចលេីគ្រោងឆ្អឹងធំៗនៃកម្មវិធីបេីកបិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា SEA Games 2023 ដែលជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាក្នុងសុបិន្ត ៦៤ ឆ្នាំមកហេីយ។
ឯកឧត្តមរដ្ឋមន្រ្តី ថោងខុន មានប្រសាសន៍ថា ការរៀបចំ SEA Games នេះការងារអ្វី គៃសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ អោយបានខ្លាំងលេីកការងារធំៗ៣សំខាន់គឺ (1)ពិធីបេីកបិទ (2)ការងារ Logistic និង បដិសណ្ឋារកិច្ច និង(3(ការងារហ្វឹកហាត់កីឡាដើម្បីចូលរួមកការប្រកួតកីឡា ។ឯឧបានគូលបញ្ជាក់បន្ថែមថាការបង្ហាញនូវសក្តានុពលជាតិដ៏ធំ គឺលេីពិធីបេីកនេះហេីយ។
រីឯលោកជំទាវ រដ្ឋមន្រ្តីក៏បានលេីកឡេីងពីក្តីបារម្មណ៍មួយចំនួនថា បេីពិនិត្យមេីលគំរូទស្សនីយភាពដ៏ធំសម្បេីមគេធ្លាប់ធ្វេីរួចមកហេីយ យេីងហាក់នៅខ្វះចន្លោះ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលេីតម្រូវការ ធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ អោយបានគ្រប់ជ្រុងជ្រោយ ទេីបយេីងដាក់ផែនការភាគីពាក់ព័ន្ធបំពេញតាមសេចក្តីត្រូវការហាត់សម្តែងបាន។
បេីទោះបី វប្បធម៌យេីងសំបូរបែបមិនចាញ់គេមែន តែយេីងត្រូវចេះចំរាញ់យកខ្លឹមនៃវប្បធម៌យេីង បូកជាមួយជំនួយបច្ចេកវិទ្យា ទេីបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន។ ឯឧ ថោង ខុន បានមានប្រសាសន៏បន្ថែមថា ផែនទស្សនិយភាពរបស់យើង គប្បីតំរង់ឆ្ពោះទៅ រកប្រធានបទ របស់យើង គឺ “កីឡា រស់ក្នុងសន្តិភាព” គឺដំណើរជាតិខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លួវប្រវត្តិសាស្ត្តដ៏វែង ឆ្ងាយ តស៊ូលំបាកលំបិន គ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិ រហូតដល់មានថ្ងៃនេះ បើគ្មាន នយោបាយ ឈ្នះឈ្នះ ប្រជាជនយើងមិនអាចរស់បានក្នុងសុខសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៏ដូចសព្វថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រនៃ ប្រជាជាតិយើង។
អង្គប្រជុំបានសម្រេចលេីគ្រោងឆ្អឹងកម្មវិធីបេីក មានដូចជា ទស្សនីយភាព “ស្គរជ័យអរិយធម៌ខ្មែរ “, “ កម្មវិធីកីឡា” “ទស្សនីយភាពដំណេីរជាតិកម្ពុជា “ “របាំ ចម្រៀងប្រជាជាតិអាសុីអាគ្នេយ៍ដេីម្បីសន្តិភាព” ។ល។ ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេគឺ ដំណេីរជាតិកម្ពុជា ដែលត្រូវបង្ហាញពីការកកេីតទឹកដីផង ការកសាងអង្គរ និងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង។
សូមជម្រាបជូនថា ពិធីបេីក SEA GAMES 2023 ជាផ្លូវការនឹង ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕