ក្រសួងទេសចរណ៍៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជា ១៤៣នាក់ ត្រូវបានចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន ១៤៣នាក់ ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។ នេះបើតាមមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
ឯកឧត្ដម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេចរណ៍ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឱ្យដឹងថា ក្រសួងទេសចរណ៍បានសហការជាមួយផ្នែកឯកជន ក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ) នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។
វគ្គបណ្តុះបណ្តាលេះបានរៀបចំឡើងតាមប្រព័ន្ធ Hybrid និងអនឡាញ។ ដោយឡែក សិក្ខាកាមដែលត្រូវវាយតម្លៃការសិក្សាពីមុន (RPL) គឺបានចូលរួមអនុវត្តជំនាញជាក់ស្តែង រួមមាន ការចម្អិនម្ហូបអាហារខ្មែរ និងបរទេស ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងចុងភៅដែលមានបទពិសោធន៍ផងដែរ។
នាឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ តែការរៀបចំវគ្គបណ្តុះបណ្តាលរហូតបញ្ចប់ដោយជោគជ័យនាពេលនេះ គឺបានគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលខ្ជាប់ខ្ជួន ពោលគឺសិក្ខាកាមបានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញរួចរាល់ ព្រមទាំងធ្វើតេស្តរហ័សជាប្រចាំ រក្សាគម្លាត បាញ់អាល់កុល និងពាក់ម៉ាស់ផងដែរ។ សិក្ខាកាមបានឆ្លងកាត់ការបណ្តុះបណ្តាលស្របតាមយន្តការ និងគរុកោសល្យអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រៀមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) មានសមត្ថភាពពេញលេញ ឆ្លើយតបនឹងការត្រៀមបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយ។
ឯកឧត្ដមរដ្ឋលេខាធិការក៏បានបន្ថែមថា ក្រសួងទេសចរណ៍បានចូលរួមចំណែកយ៉ាងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ តាមរយៈការដាក់ចុះអនុវត្តវិធានសុវត្ថិភាពតាមអាជីវកម្មទេសចរណ៍ វិធាននានាសម្រួលដល់អាជីវកម្មទេសចរណ៍ ការបណ្ដុះបណ្ដាល Upskilling / Reskilling ដល់អ្នកជំនាញទេសចរណ៍ ការរៀបចំ និងអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្ដម ទ្រី ឈីវ បានបន្តថា សិក្ខាកាមជ័យលាភីដែលទទួលបានវិញ្ញាបនបត្រមានចំនួន ១៤៣នាក់នោះ រួមមាន៖ គ្រូបង្គោលជាតិចំនួន ២៦នាក់ អ្នកវាយតម្លៃបង្គោលជាតិចំនួន ៣៨នាក់ និងសិក្ខាកាមដែលបានឆ្លងកាត់ការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ៧១នាក់។ សិក្ខាកាមទាំង១៤៣នាក់នេះ បានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) ព្រមទាំងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org) ដែលអាចធ្វើការបម្លាស់ទីការងារក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានបាន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.