ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំស្តីពី "វឌ្ឍនភាពគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ TCBP"
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំស្តីពី "វឌ្ឍនភាពគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ TCBP" ស្ថិតក្រោមក្របខណ្ឌនៃកិច្ចសហការ និងហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង ពិនិត្យលេីសេចក្តីព្រាង វិធានការគោលនយោបាយជំរុញទេសចរណ៍ក្នុងស្រុក។
ក្នុងឱកាសនេះ ឯកឧត្តម ណេប អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជានាយកគម្រោងបានធ្វេីបទបង្ហាញ អំពី"វិធានការគោលនយោបាយជំរុញទេសចរណ៍ក្នុងស្រុក" និង ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គជវទ និងជាអនុប្រធានគម្រោងទទួលបន្ទុកគម្រោង TCBP បានធ្វេីបទបង្ហាញអំពី"វឌ្ឍនភាពគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ TCBP ផងដែរ។