សមាជិកអាស៊ានកំពុងប្រជុំពិភាក្សាលើផែនការជំរុញការបើកទេសចរណ៍តំបន់ឡើងវិញ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន។
កិច្ចប្រជុំនេះត្រូវបានដឹកនាំ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដោយបានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។
កិច្ចប្រជុំក៏បានពិភាក្សាលើការងារទេសចរណ៍អាស៊ានដែលបានអនុវត្តកន្លងមក និងបន្តពិនិត្យលើការងារមួយចំនួនបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ រួមមានជាអាទិ៍៖
១៖ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ សំដៅផ្សព្វផ្សាយពីការរៀបចំខ្លួនរួចរាល់ក្នុងការទទួលទេសចរណ៍អន្តរជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។
២៖ ផែនការមេស្តីពីការតភ្ជាប់តំបន់អាស៊ាន ២០២៥ លើការអនុវត្តគម្រោងការធ្វើឲ្យប្រសើរឡើងនូវទំរង់ការទេសចរណ៍ឌីជីថលអាស៊ាន (Enhance ASEAN Tourism Digital Platforms)។
៣៖ គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើការ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍។
៤៖ ការសិក្សាលើផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គោលនយោបាយ និងការអនុវត្តល្អបំផុត អនុសាសន៍សម្រាប់ផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ទេសចរណ៍អាស៊ាន។
៥៖ ផែនការសកម្មភាពស្តីពីសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព បរិយាបន្ន និងភាពរឹងមាំ។
គួរបញ្ជាក់ថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤នេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ភ្ជាប់ជាមួយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបី និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបីបូកឥណ្ឌា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.