អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) គាំទ្រ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរៀបចំ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​មួយ​ស្តីពី​អរិយធម៌​ពិភពលោក និង​ខ្សែ​ទស្ស​កិច្ច​ប្រវត្តិសាស្ត្រ នៅ​ចុងឆ្នាំ​២០២១ នៅ​កម្ពុជា​

អេស្បាញ (​ម៉ា​ឌ្រី​ដ​)៖ ឯកឧត្ដម Zurab Pololikashvili អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO)​បាន​សំដែង​ការ​រីករាយ​និង ​ត្រៀម​កិច្ច​សហការ​អោយបាន​ល្អ​យ៉ាង​ជិតស្និទ្ ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរៀបចំ ​ព្រឹត្តិការណ៍​និង​សន្និសីទ​ទេស ចរណ៍​ពិភពលោក​ធំៗ នៅ​កម្ពុជា​នា​ពេលខាងមុខ ពិសេស​ការរៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​អរិយធម៌​ពិភពលោក និង​ខ្សែ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ នៅ​ចុងឆ្នាំ​២០២១​។​

​ការលើកឡើង​ដូច្នេះ ​របស់​ឯកឧត្ដម​អគ្គ​លេខាធិការ​ អង្គការ​ទេសចរណ៍​ពិភពលោក នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​អចិន្ត្រៃយ៍​របស់​អង្គការ​UNWTO ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​បាន​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ពិភពលោក​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្ដាំ​សួរ​សុខទុក្ខ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ជូន​ឯកឧត្ដម​អគ្គលេខាធិកា​រ និង​បាន​បញ្ជាក់ជូន​អង្គការ UNWTO អំពី​ការគាំទ្រ​និង​ឯកភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុញ្ញាតអោយ​ក្រសួងទេសចរណ៍​ស ហកា​រ​ជាមួយ​អង្គការ UNWTO លើ​គំរោង​រៀបចំ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​មួយ​ស្តីពី អរិយធម៌​ពិភពលោក និង​ខ្សែ​ទស្សនកិច្ច​ប្រ វត្តិ សាស្ត្រ នៅ​កម្ពុជា​។​

​ឯកឧត្តម Zurab Pololikashvili អគ្គលេខាធិការ លោក ស៊ូ ជី​ង Xu Jing នាយក​ប្រចាំ​តំបន់ អាស៊ី​ប៉ា​សី​ហ្វិក លោក​ជូ សាន​ចុង Zhu Shangzhong អគ្គលេខាធិការរង និង​សហការី​ទាំងអស់​បាន​សំដែង​នូវ​ការរីករាយ​និង​អរគុណ​ដ៏​ធំធេង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សន្យា​បន្ត​ពិភាក្សា​លំអិត​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​កម្ពុជា ក្នុង​កិច្ច​សហការ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ ឲ្យ បាន​ជោគជ័យ​ដែល​គ្រោងមាន​សមាជិក​អន្ត​រ​ជាតិ​ចូលរួម​ប្រមាណ ១០០០​នាក់ មកពី​១០០ ប្រទេស​ជា​សមាជិក​អង្គការ UNWTO នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សៀមរាប​អង្គរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាបជូន អំពី​ការអភិវឌ្ឍ​នៅ​កម្ពុជា ជា​ពិសេស​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បាន​ថ្លែង អំណរគុណ​ដល់​អង្គកា​រ UNWTO ដែល​តែងតែ​គាំទ្រ​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​សាកលលោក ។​

​ឯកឧត្ដម Zurab Pololikashvili បាន​កោតសរសើរ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយ​ឯកឧត្ដម​ក៏បាន​អបអរសាទរ​ដល់​កម្ពុ​ជា ដែល​ឆ្នាំ​២០១៨​កន្លងទៅ បានទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់ ៦,២​លាន​នាក់ កើន​ដល់ ១១% ខណៈ​ដែល​ពិភព លោក​ទទួល​បាន​ទេ​សចរ​អន្តរជាតិ ចំនួន ១៤០០​លាន​នាក់ ក្នុង​កំណើន ៦% ។​

​ឯកឧត្ដម​អគ្គលេខាធិកា​រ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ច​សហការ​រៀបចំ​សន្និសីទ​ពិភពលោក​លើក​ទី​១ ស្ដីពី​ទេសចរណ៍ និង​វប្បធម៌ កាលពី​ឆ្នាំ​២០១៥ នៅ​សៀមរាប​អង្គរ ហើយ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​និង​កំពុង​ក្លាយជា​ព្រឹត្តិការណ៍​របស់​ពិភពលោក ដែល​ត្រូវ​បាន​បន្ត​ទទួល​រៀបចំ​ជា​លើក​ទី​២ ឆ្នាំ​២០១៧ នៅ​ប្រទេស​អូ​ម៉ង់ (Oman) លើក​ទី​៣ ឆ្នាំ​២០១៨​នៅ​ប្រទេស​ទួរគី លើក​ទី​៤ ឆ្នាំ​២០១៩ នៅ​ប្រទេស​ជប៉ុន និង​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​។​

​ទន្ទឹមនឹងនេះ​ដែរ អង្គការ UNWTO នឹង​ជួយ​កម្ពុជា​លើ​៖

-​ការរៀបចំ​ពិ​ព័​រណ៌​ទេសចរណ៍​ម្ហូបអាហារ (Gastronomy Tourism) ឆ្នាំ​២០១៩​នេះ ស្របពេល​នឹង​ការតាំងពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​។​
-​ចូលរួម​គាំទ្រ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការសម្រួល​ការធ្វើដំណើរ និង​ទិដ្ឋាការ​សម្រាប់​ប្រទេស​អាស៊ាន​បូក​បី អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៩​នៅ​កម្ពុជា ។​
-​រៀបចំ​កិច្ចប្រជុំ​បណ្ដាញ​នៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ ​ចីរភាព​អន្តរជាតិ (International Network of Sustainable Tourism Observatories/INSTO) នៅ​កម្ពុជា​នៅ​ខេត្ត​សៀមរាប​។​
-​ព្រមទាំង​សហការ​គាំទ្រ​កម្ពុជា​រៀបចំ​ព្រិត្តិការណ៍​តំប​ន់ និង​ពិភពលោក​ផ្សេងៗ​ទៀត​របស់​អង្គការ​UNWTO​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.