រដ្ឋមន្ត្រីទេសចរណ៍ បង្ហាញក្តីរំពឹងថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» នឹងធ្វើឱ្យអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើន (Video inside)

(ភ្នំពេញ)៖ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា តាមរយៈវេទិកា «ខ្សែក្រវាត់ និងផ្លូវ»លើកទី២ ដែលធ្វើឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន កម្ពុជានឹងមានឱកាសទាក់ទាញអ្នកទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News មុននឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន បានលើកឡើងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន គឺជានយោបាយឈ្នះ-ឈ្នះមួយជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងទៀតថា តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានជំរុញឱ្យមានកសាងហេដ្ឋា រចនាសម្ព័ន្ធជាច្រើន នៅកម្ពុជា មានផ្លូវថ្នល់ ស្ពាន រថភ្លើងក៏ដូចជាអាកាសយានដ្ឋាន ដែលសុទ្ធ ជាចំណែកបម្រើដល់វិស័យទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម ថោង ខុន បានលើកឡើងថា ពលរដ្ឋចិនដែលមានលទ្ធភាព ដើរលេងកម្សាន្ តក្រៅប្រទេសមានរហូតដល់ប្រមាណ ១៣០លាននាក់ ដោយបានចំណាយថវិកាប្រមាណ ២៦០ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២០ មានការរំពឹងថា អ្នកទេសចរចិននឹងដើរចេញក្រៅជាង ២០០លាននាក់ ដោយចំណាយថវិកាប្រមាណ ៤៦០ពាន់លានដុល្លារ។

បើតាមឯកឧត្តម ថោង ខុន ក្នុងចំណោមអ្នកទេសចររបស់ចិន ដែល ចេញក្រៅប្រទេសនេះ មកតំបន់អាស៊ានមានចំនួន ២៩លាននាក់។ ក្នុងចំណោមទេសចរចិនមកអាស៊ាននេះ ថៃទទួលបានប្រមាណ ១០លាននាក់ វៀតណាមបានជាង ៥លាននាក់ និងកម្ពុជា បានជាង ២លាននាក់។ ដោយឡែកនៅក្នុងរយៈពេល៣ខែឆ្នាំ២០១៩នេះ កម្ពុជាទទួល បាន អ្នកទេសចរចិនជាង ៦៥ម៉ឺននាក់ មានការកើនឡើងជាង ៣០ភាគរយ បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងដូច្នេះ «ចិនជាទីផ្សារផ្គត់ផ្គង់ទេសចរណ៍ មួយដ៏ធំ។ ក្នុងការវាយតម្លៃរបស់អង្គការពិភពលោកចិន ជាទីផ្សារផ្គត់ផ្គង់ ទេសចរណ៍មួយដ៏ធំ តែចិនក៏ជាគោលដៅទេសចរណ៍មួយដ៏ធំផងដែរ។ យើងដឹងហើយថា ចិនមានប្រជាជនជាង ១ពាន់ ៣០០លាននាក់។ អ្នកដែលមានលទ្ធភាពដើរជាទេសចរណ៍គឺច្រើនមានប្រហែល ៣០០លាននាក់ បច្ចុប្បន្ននេះតាមរយៈការវាយតម្លៃរបស់លោក លី ខឺឈាង។ ប៉ុន្តែអ្នកដែល បានដើរហើយពីឆ្នាំកន្លងទៅ គឺ ១៣០លាននាក់។ អ៊ីចឹងចិនបានផ្គត់ផ្គង់ និងផ្តល់នូវលំហូរទេសចរណ៍យ៉ាងធំសម្រាប់តំបន់ និងពិភពលោក»។

«យើងឃើញថា ទេសចរណ៍ក្នុងចំណោម ១៣០លាននាក់ដែលដើរចេញក្រៅ គឺមកអាស៊ាន ២៩លាននាក់។ មកអាស៊ានក្នុងចំណោម ២៩លាននាក់នេះ ថៃទទួលបានអ្នកទេសចរចិនជិត ១០លាននាក់ វៀតណាមជាង ៥លាន ហើយកម្ពុជាយើងទទួលបានអ្នកទេសចរចិនក្នុងកំណើន ៦០ភាគរយ កាលពីឆ្នាំទៅក្នុងចំនួនអ្នកទេសចរ ២លាន ២ម៉ឺននាក់។ នេះដោយសារតែ នយោបាយដ៏ល្អនេះ យើងបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើន ហើយបាន បង្កើតនូវសណ្ឋាគារ បានបង្កើតនូវតំបន់ទេសចរណ៍ជាច្រើនផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ក៏បានបង្ហាញក្តីរំពឹងថា តាមរយៈវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុងប៉េកាំង ប្រទេសចិននាពេល នឹងជំរុញឱ្យមានអ្នកទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត។ ដើម្បីទាក់ទាញអ្នកទេសចរចិន ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមលក្ខណៈសម្បត្តិក្នុង ការផ្តល់សេវាឱ្យ កាន់តែប្រសើរផងដែរ រួមជាមួយនឹងការប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើតសណ្ឋាគារ និងផលិតផលទេសចរណ៍ជាដើម៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.