អ្នកនាំពាក្យ Zhao Lijian៖ បើអាមេរិកយកភ្នែកមើលការពិតបន្តិច នោះនឹងមានចម្លើយលើសំណួរខាងក្រោម៖
អ្នកនាំពាក្យ Zhao Lijian៖ បើអាមេរិកយកភ្នែកមើលការពិតបន្តិច នោះនឹងមានចម្លើយលើសំណួរខាងក្រោម៖
១. តើនរណាទទួលខុសត្រូវចំពោះការបរាជ័យរបស់អាមេរិកក្នុងការប្រយុទ្ធនឹងរោគរាតត្បាត? ជាប្រទេសមួយដែលមានបច្ចេកវិទ្យាវេជ្ជសាស្ដ្រទំនើបបំផុត បែរជាមានករណីឆ្លងលើស៣៣.៥លាននាក់ និងស្លាប់ជាង៦០ម៉ឺននាក់។
២. តើការឆ្លងក្នុងសហគមន៍របស់អាមេរិក បានកើតឡើងមុនគេ ឬយ៉ាងណា? វិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) បានវិភាគសំណាកឈាមជាង ២៤.០០០ នៅ៣ខែដំបូង ឆ្នាំ២០២០ ហើយសន្និដ្ឋានថាវីរុស SARS-CoV-2 មាននៅអាមេរិកតាំងពីខែធ្នូ ២០១៩មកម្ល៉េះ គឺ១សប្តាហ៍មុនករណីផ្លូវការដំបូង។ យោងតាមរបាយការណ៍របស់ CDC នៅខែធ្នូ ២០២០ អង្គបដិប្រាណកូវីដ១៩ ត្រូវបានរកឃើញជាង ៣៩ករណី ក្នុងរដ្ឋកាលីហ្វ័រញ៉ា អូរីហ្គុន និងវ៉ាស៊ីនតោន នៅថ្ងៃទី ១៣-១៦ ធ្នូ ២០១៩។
៣. តើមានអ្វីកើតឡើងពិតប្រាកដក្នុងបន្ទប់ពិសោធន៍ជីវសាស្ត្រនៅ Fort Detrick? នៅខែមិថុនា ២០១៩ ការងារស្រាវជ្រាវនៅ Fort Detrick ត្រូវបានផ្អាក បន្ទាប់ពីរកឃើញបញ្ហាបច្ចេកទេស ហើយជំងឺផ្លូវដង្ហើមដែលមិនអាចពន្យល់បាន លេចចេញនៅអាមេរិក។
ប្រភព៖ ការបរទេសចិន៖
(http://ph.china-embassy.org/eng/fyrth/t1885442.htm)
(http://ph.china-embassy.org/eng/fyrth/t1885442.htm)