ក្រុមការងារមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំរបស់ក្រសួងទេសចរណ៍
(ខេត្តពោធិ៍សាត់)៖ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំរបស់ក្រសួងទេសចរណ៍ លេខ ០០២ សណន.មទខ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការពង្រឹង និងលើកកម្ពស់គុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ព្រមជាមួយសេចក្តីជូនដំណឹងលេខ ៤៥៩៤/២៣ ស.ជ.ណ.ខពស ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការរៀបចំពិធីប្រណាំងទូក “ង” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងក្រុងពោធិ៍សាត់៕