ឯកឧត្តម ថោង ខុន សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ចំពោះមរណភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រសួងទេសចរណ៍ទាំងអស់ សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឯកឧត្ដម ហ៊ឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ។
ស្ថិតក្នុងទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តម ថោង ខុន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕