ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
*ខេត្តព្រះសីហនុ ៣០,៩២៦នាក់
*រាជធានីភ្នំពេញ ២៥,៤៩៣នាក់
*ខេត្តកំពត ១៧,៩៧៤នាក់
*ខេត្តកែប ៩,៦១៦នាក់
*ខេត្តសៀមរាប ៨,៦១៨នាក់
*ខេត្តកំពង់ស្ពឺ ៧,៨៨៥នាក់
*ខេត្តមណ្ឌលគិរី ៥,៩៨៤នាក់
*ខេត្តពោធិ៍សាត់ ៥,៦៦៥នាក់
*ខេត្តកណ្តាល ៥,៣២៥នាក់។
ជាការកត់សម្គាល់ លោក ថោង ខុន បានបញ្ជាក់ថា តួលេខនេះមានការកើនឡើងប្រមាណ ១.២៧% ធៀបនឹងសប្តាហ៍កន្លងមក។
បើតាមឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ កំពត និងកែប ជាគោលដៅសំខាន់ដែលបានស្រូបទាញភ្ញៀវទេសចរច្រើនរហូតដល់ប្រមាណ ៤២% នៃចំនួនភ្ញៀវសរុប។ ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បានបង្ហាញសញ្ញានៃការងើបឡើងវិញជាបណ្តើរៗ ខណៈដែលគោលដៅទេសចរណ៍ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិសាត់ នៅតែជាគោលដៅពេញនិយមនាចុងសប្តាហ៍កន្លងមក។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សភាពការណ៍ជារួម មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) នៅតាមមូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍នានា ពិសេសការអនុវត្តវិធានការ «៣កុំ និង៣ការពារ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.