អឺរ៉ុបប្ដេជ្ញាបន្តកិច្ចសហការដែលមិនចេះរីងស្ងួត និងជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្រោយចប់វិបត្តិកូវីដ

(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩រសាត់ផុតចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធាន
មនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់ខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនមួយចំនួនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មបាត់បង់ការងារធ្វើ។ នារយៈពេលចុងក្រោយនេះ កម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤ សែននាក់បានចេញដើរទស្សនាទូទាំងប្រទេស។
ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានដាក់
ចេញវិធានការមួយចំនួន ដោយគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះ
បណ្ដាលជំនាញទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារនៅពេលភ្ញៀវទេសចរត្រលប់មកវិញ។ ដូច្នេះហើយបានជាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ស្នើឱ្យសហភាពអឺរ៉ុបជួយគាំទ្រដល់កិច្ចការដ៏ចាំបាច់នេះ ពិសេសគឺការបង្រៀនតាមប្រព័ន្ធឌីជីថល ឬហៅថា E-learning។
មួយវិញទៀត ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើដល់សហភាពអឺរ៉ុបជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសចែករំលែកបទពិសោធន៍លើការរៀបចំវិធានការដោះស្រាយបញ្ហាជំងឺកូវីដ និងការស្ដារវិស័យទេសចរណ៍ឡើងវិញតាមបែបផែនថ្មី New Normal life ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។
ចំពោះការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អឺរ៉ុប ដើម្បីជំរុញឱ្យមានចលនាទេសចរអន្តរជាតិមកកម្ពុជាវិញនៅក្រោយវិបត្តិជំងឺកូវីដនោះ ក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ស្នើទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតផងដែរ ខណៈរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍នានា ពិសេសតំបន់សៀមរាប-អង្គរ តំបន់អេកូទេសចរណ៍ ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រនាភាគនិរតី ក៏កំពុងរៀបចំកែលម្អសោភ័ណភាព ប្រព័ន្ធគមនាគមន៍ និងសេវាកម្មជាច្រើនផ្សេងទៀតផងដែរ ដើម្បីត្រៀមចំស្វាគមន៍ការត្រលប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។
លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើសហភាពអឺរ៉ុប ដែលមានបទពិសោធន៍ខាងរៀបចំរចនាសម្ពន្ធទីក្រុងស្អាត ទីក្រុងវៃឆ្លាត (Smart City) ឱ្យជួយគាំទ្រជ្រោមជ្រែងដល់កម្ពុជាបន្តទៀត ខណៈប្រការនេះក៏ត្រូវបានចាត់ទុកថាជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ហើយក៏ស្របពេលដែលកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ «វេទិកាទេសចរណ៍អាស៊ាន ២០២១ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន
» និងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣» ផងដែរ។
សំណើទាំងអម្បាលម៉ាណនេះ ត្រូវបានលោកស្រីឯកអគ្គរដ្ឋទូត ខាមិន ម៉រីណូ ទទួលយកយ៉ាងពេញចិត្តបំផុត និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍។
លោកស្រី ខាមិន ក៏បានកោតសរសើរពីការខិតខំរបស់កម្ពុជា ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងមានទំនួលខុសត្រូវខ្ពស់។ ដោយហេតុនេះហើយ ទើបសហភាពអឺរ៉ុបចេញមុខបន្តគាំទ្រជួយអភិវឌ្ឍន៍វិស័យនេះបន្តទៀត ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការទាំងឡាយនឹងកាន់តែល្អប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដរសាត់បាត់ទៅ។
ឯកអគ្គរដ្ឋទូតអឺរ៉ុបរូបនេះ ថែមទាំងបានប្ដេជ្ញាពាំនាំព័ត៌មានពាក់ព័ន្ធនឹងគោលដៅទេសចរណ៍នៅកម្ពុជា ក៏ដូចជាការត្រៀម
ខ្លួនរបស់ពលរដ្ឋកម្ពុជាក្នុងការទទួលភ្ញៀវទេសចរពីអឺរ៉ុប ពិសេសគឺកិត្តិនាមមនុស្ស
ធម៌មិនចេះរីងស្ងួត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូច
ជាប្រជាជនកម្ពុជាបានជួយយកអាសាភ្ញៀវអន្តរជាតិនៅលើនាវា Westerdam យកទៅផ្សព្វផ្សាយទៅក្នុងទីផ្សារទេសចរណ៍អឺរ៉ុបគ្រប់ច្រកល្ហកឱ្យល្បីសុះសាយ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.