មន្ត្រីរាជការក្រសួងទេសចរណ៍ ចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីរាជការក្រសួងទេសចរណ៍ចំនួន ៣០រូប ចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ។
ពិធីនេះប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។