កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដោយមានសមាសភាពចូលរួមពីសមាជិក សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍
ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដោយមានសមាសភាពចូលរួមពីសមាជិក សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍សរុបប្រមាណ ២០០នាក់។
កិច្ចប្រជុំនេះ មានគោលបំណងកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅប្រមូលនូវធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល សម្រាប់ការរៀបចំ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៣ ខែវិចិ្ឆកា ខាងមុខនេះ។
---
Phnom Penh, 25 October 2023 – His Excellency Sok Soken, Minister of Tourism and Chairman of the Tourism Working Group and Oknha Luu Meng, Co-Chair of the Tourism Working Group, chaired meeting of the Tourism Working Group (Group “B”) with the participation of members representing relevant ministries, institutions and the private sector, with a total of around 200 participants.
The purpose of this meeting is to identify challenges, requests, and to set out practical measures in the tourism sector in order to fully collect inputs, and to prepare a comprehensive report to the Royal Government during the upcoming 19th Government-Private Sector Forum (GPSF) to be held on November 13, 2023.