កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ នឹងរៀបចំឡើងនៅថ្ងៃ២-៥ ខែកុម្ភៈ តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី២៤ នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនោះកិច្ចប្រជុំថ្នាក់ស្ថានប័នទេសចរណ៍ជាតិអាស៊ាន (NTOs) លើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ក៏នឹងត្រូវរៀបចំក្នុងពេលជាមួយគ្នានោះដែរ។
សម្រាប់ក្រសួងទេសចរណ៍ កម្ពុជានឹងរៀបចំការចូលរួមកិច្ចប្រជុំនេះនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖