កិច្ចប្រជុំផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនតារាផេ និងបូរីសង្ឃឹមថ្មី ជូនដល់មន្ត្រីរាជការក្រសួងទេសចរណ៍
កិច្ចប្រជុំផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនតារាផេ និងបូរីសង្ឃឹមថ្មី ជូនដល់មន្ត្រីរាជការក្រសួងទេសចរណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនតារាផេ និងបូរីសង្ឃឹមថ្មី ជូនដល់មន្ត្រីរាជការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោក គង់ សូលីដា អគ្គនាយកក្រសួងទេសចរណ៍ តំណាងធនាគារ ក្រុមហ៊ុន និងមន្ត្រីរាជការសរុបប្រមាណ ៨០នាក់។
ផលិតផល និងសេវាកម្មដែលបានធ្វើការផ្សព្វផ្សាយរួមមាន៖
១-កម្មវិធីធនាគារតាមទូរស័ព្ទដៃចល័ត (Mobile Banking)
២-សេវាកម្មដក និងទូរទាត់សាច់ប្រាក់តាម DaraPay
៣-ឥណទានផ្ទាល់ខ្លួនសម្រាប់មន្ត្រីរាជការ (Personal Loan)
៤-ឥណទានផ្ទះ (Home Loan)
ការបញ្ចូលនូវកម្មវិធី Mobile App (Canadia Mobile Banking, DaraPay,...) ក្នុងទូរស័ព្ទដៃ Smart Phone នឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទូរទាត់ថ្លៃអគ្គីសនី ទឹកស្អាត ការបញ្ចុះតម្លៃទំនិញ សម្ភារៈ ម្ហូបអាហារនៅផ្សារទំនើប និងហាងមួយចំនួន និងការផ្តល់សេវាសំខាន់ៗទៀតជាច្រើន។
មន្ត្រីរាជការក្រសួងមានចំណាប់អារម្មណ៍ចំពោះផលិតផល និងសេវាកម្មទាំងនេះ ពិសេសគឺគម្រោងឥណទានផ្ទះ (Home Loan) នៅបូរីសង្ឃឹមថ្មី ដែលក្រុមហ៊ុន និងធនាគារបានរួមសហការគ្នាអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់មន្ត្រីរាជការ ដោយផ្តល់នូវលក្ខខណ្ឌពិសេស អនុគ្រោះមួយចំនួន និងមិនគិតការប្រាក់៕