សប្ដាហ៍ចុងខែតុលានិងដើមខែវិច្ឆិកា កម្ពុជាទទួលបានទេសចរ៨០ម៉ឺននាក់
(ភ្នំពេញ)៖ តួលេខភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុប៨០៣,៤១៣នាក់ ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពត ២០៧,២៤៥នាក់
* ខេត្តព្រះសីហនុ ១៦០,៤៦០នាក់
* ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់
* ខេត្តកំពង់ធំ ១០៧,៩០៤នាក់
* ខេត្តសៀមរាប ៤៣,៤៩២នាក់
* ខេត្តតាកែវ ២៩,១៥៥នាក់
* ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។
តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។
នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។
ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ៕