កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយខេត្តហឺណាន ប្រទេសចិន

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយខេត្តហឺណាន ប្រទេសចិន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Ma Jian អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (Zhengzhou Airport Economic Zone-ZAEZ) នៃខេត្តហឺណាន ប្រទេសចិន និងសហការី អមជាមួយវត្តមានលោក Zhan Yuhong ស្ថានតំណាងទេសចរណ៍ប្រចាំទីក្រុង Zhengzhou ខេត្តហឺណាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ សំដៅពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តហឺណាន ប្រទេសចិន និងព្រះរាជាណាចក្រកម្ពុជា។

ការជួបពិភាក្សានេះ ផ្តោតសំខាន់ទៅលើចំណុចសំខាន់ដូចជា៖

១/ជំរុញការតភ្ជាប់ជើងហោះហើរពីខេត្តហឺណានមកកម្ពុជា ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ (passengers) និងទំនិញ(Cargos)។

២/ អាស្រ័យដោយខេត្តហឺណាន ជាខេត្តដែលមានប្រជាជនច្រើនរហូតប្រមាណ ១០០លាននាក់ អង្គប្រជុំក៏ឯកភាព និងទទួលស្គាល់ភាពចាំបាច់ក្នុងការជំរុញ និងពិនិត្យលទ្ធភាពបង្កើតស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តហឺណាន។

៣/ ការពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗដើម្បីផ្សព្វផ្សាយទេសចរណ៍រួមគ្នានៃសក្តានុពលទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសត្រៀមសហការរៀបចំពិធីបិទព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន ផងដែរ។

៤/ភាគីទាំងពីរក៏បានឯកភាព នៅថ្ងៃអនាគត នឹងជំរុញឲ្យមានការចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុងZhengzhou (ZAE)របស់ខេត្តហឺណាន។

សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តមួយរបស់ប្រទេសចិនដែលសំបូរដោយបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដូចជាវត្តសាវឡិញ Mt. Songshan's Shaolin Temple ព្រះវិហារ Xiangguo Monastery ជាដើម៕
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.