កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរ ពិធីបុណ្យទន្លេលើកទី៥ ចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងខាងមុខនេះ គណៈ កម្មា ធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍សហការជាមួយសាលាខេត្តកំពង់ឆ្នាំងគ្រោងរៀបចំ កម្មវិធីដាំដើមឈើអនុស្សាវរី យ៍អបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ "ទន្លេ៖ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍"។ អាស្រ័យហេតុនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស-និស្សិត កម្មករ កម្មាការនី ព្រះសង្ឃ មន្ត្រីរាជការ ចុះឈ្មោះចូលរួមដាំដើមឈើអនុស្សាវរីយ៍ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ តាមតំណរភ្ជាប់ខាងក្រោម៖
http://cambodiaecobusiness.org/…/river_festival_2019&embed&…
សូមបញ្ជាក់ថា៖ សម្រាប់អ្នកចុះឈ្មោះចូលរួមតាម Online នឹងទទួលបានលិខិតសរសើរ និងអាវយឺតអនុស្សាវរីយ៍!!!
ចូលរួមទាំងអស់គ្នា យុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” (One Tourist One Tree)។ សម្រាប់ពត៌មានលម្អិត៖ សូមទំនាក់ទំនង ០៩៦ ៩០០ ៩៩០០/០៩៦ ៤០៨ ៤៩៩៨