កោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់
(កោះកុង)៖ កោះស្មាច់គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~148km ពីរង្វង់មូល ខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។
ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះស្មាច់ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ហែលទឹក, បោះជំរុំ ឬបោះតង់, ឆ្នេរសមុទ្រស្អាត, ជិះទូក និងចំណុចផ្សេងៗទៀត។ល។
កោះនេះផងដែរក៏សប្បូរទៅដោយដើមដូងខ្ពស់ៗច្រើន ដែលនៅពេលព្រះអាទិត្យរៀបលិច ធ្វើអោយសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង ។
បានទៅលេងម្តង ចង់ទៅលេងម្តងទៀត
Drone by: Sorn David
Photo by: p h a l l a a l o o
#ក្រសួងទេសចរណ៍
#MinistryOfTourism
#ខេត្តកោះកុង
#មន្ទីទេសចរណ៍ខេត្តកោះកុង
#ក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍
#ដំណើរកម្សាន្ត
#កោះស្តេច
#កោះស្មាច់