កម្ពុជាជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ ជាងគេលើពិភពលោក៖
កម្ពុជាជាប្រទេសដែលមានភាពរួសរាយរាក់ទាក់ជាងគេលើពិភពលោក៖
យោងតាមទស្សនាវដ្ដី Rough Guides គឺជាស្ថាប័នបោះពុម្ពផ្សាយ អំពីការធ្វើដំណើរទេសចរណ៍ដ៏ឈានមុខគេមួយនៅក្នុងក្នុងពិភពលោកបានបញ្ជាក់ថា៖ “ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់បំផុតទី១ ក្នុងចំណោមប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេទាំង១០ក្នុងពិភពលោករួមមាន៖ (ព្រះរាជា-ណាចក្រកម្ពុជាលេខ១, ប្រទេសហ្វីលីពីន លេខ២, ប្រទេសឡាវ លេខ៣, ប្រទេសនេប៉ាល់លេខ៤, ប្រទេសថៃលេខ៥, ប្រទេសមីយ៉ាន់ម៉ាលេខ៦, ប្រទេសឥណ្ឌូណេស៊ីលេខ៧, ប្រទេសហ្វីជីលេខ៨, ប្រទេសស្កុតឡេនលេខ៩ និងប្រទេសស្រីលង្ការលេខ១០)។ ជាមួយគ្នានេះ ក្នុងទស្សនាវដ្ដីដដែលនេះក៏បានបញ្ជាក់ទៀតថា៖ “ប្រជាជនកម្ពុជាឆ្លងការលំបាកយ៉ាងច្រើន ប៉ុន្ដែពួកគេនៅតែបង្ហាញស្នាមញញឹមដ៏កក់ក្ដៅជូនទេសចរ”។
ដូច្នេះ ថ្លែងក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជា មួយប្រកាសដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យ ទេសចរណ៍ និងច្រកទ្វារអន្តរជាតិ និងប្រកាសការប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អក្នុងវិស័យ ទេសចរណ៍” លើកទី២ ឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើឱ្យបន្ដរួមគ្នាក្នុងការបំផុសឱ្យចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យក្លាយជារបៀបវារៈជាតិសំដៅបង្កើនការទាក់ទាញមនោអារម្មណ៍នៃការចង់ចាំអនុស្សាវរីយ៍ដ៏ល្អរបស់ភ្ញៀវទេសចរ (Repeat Tourist) ដែលធ្លាប់មកកម្សាន្ដនៅកម្ពុជាឱ្យត្រឡប់មកសារជាថ្មី និងក៏ដូចជាចលករមួយយ៉ាងសំខាន់ បង្កើនឧត្តមភាពប្រគួតប្រជែង (Comparative Advantages) នៃវិស័យទេសចរណ៍កម្ពុជា។