ក្រុង-ខណ្ឌចំនួន៦ ជាបេក្ខភាពចលនាប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២”
“ក្រុង-ខណ្ឌចំនួន៦ ជាបេក្ខភាពចលនាប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២”
យោងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតលេខ ១៤៧៥ សជណ.ផក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចេញសេចក្ដីជូនដំណឹង ស្ដីពី "នីតិវិធីវាយតម្លៃនៃចលនាប្រឡប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ សម្រាប់កម្ពុជា" ជូនបេក្ខភាពទីក្រុង-ខណ្ឌបេក្ខភាពឆ្នើមថ្មីចំនួន ០៦ដែលជាប់ជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិទទួលបានពិន្ទុខ្ពស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (សុពលភាព ២០១៨-២០២១) ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ រួមមាន ក្រុងកំពត (ខេត្តកំពត), ខណ្ឌដូនពេញ (រាជធានីភ្នំពេញ), ក្រុងកំពង់ចាម (ខេត្តកំពង់ចាម), ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់), ក្រុងតាខ្មៅ (ខេត្តកណ្តាល), និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងឈានឆ្ពោះទៅរកជ័យលាភីក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសប្រ៊ុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០។