ក្រចេះ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះ
ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃរាជធានីភំ្នពេញ ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និងកំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំនៅខាងត្បូង។
មានផ្លូវគមនាគមន៍តភ្ជាប់ ២ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរតាមរថយន្តមិនលើសពី៤ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។
ទាំងអស់ដែលបានបរិយាយចោះៗខាងលើ ដែលធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋនៅខេត្តក្រចេះ៕
#ព្រះរាជាណាចក្រកម្ពុជា
#ខេត្តក្រចេះ
#ក្រុងក្រចេះ
#ក្រសួងទេសចរណ៍
#ក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍
រូបភាពដោយ៖ ចាន់ មង្គលស្ទូឌីយោ