ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយតាមមូលដ្ឋានអាជីវកម្មទេសចរណ៏នៅក្នុងខេត្តព្រះសីហនុ
ក្រសួងទេសចរណ៍ តម្រូវឲ្យម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ប្រើស្លាកយីហោដែលសរសេរអក្សរខ្មែរធំជាង និងនៅ លើអក្សរបរទេស
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីណែនាំស្ដីពី ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ទេសចរណ៍ទាំងអស់នៅក្នុងខេត្តនេះ ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេស និងត្រូវដាក់នៅជួរខាងលើអក្សរបរទេស។
តាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍លេខ ០០១ សណន ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានណែនាំឱ្យម្ចាស់មូលដ្ឋានអា ជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តព្រះសីហនុ ត្រូវអនុវត្តដូចខាងក្រោម៖
*ទី១៖ គ្រប់ការតាំងផ្សព្វផ្សាយស្លាកយីហោ តាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវសរសេរអក្សរខ្មែរនៅខាងលើ
*ទី២៖ ម្ចាស់មូលដ្ឋាអាជីវកម្មសេវាកម្មទេសចរណ៍ អាចប្រើប្រាស់អក្សរបរទេស បន្ទាប់ពីក្រោមអក្សរខ្មែរ អាស្រ័យទៅតាមប្រភពទីផ្សារ នៃអាជីវកម្មសេវាកម្មទេសចរណ៍ និងត្រូវមានទំហំអក្សរ «មួយភាគពីរ» នៃទំហំអក្សរខ្មែរដែលនៅខាងលើ។
ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖