ការពង្រឹងគុណភាពសេវាកម្មអាជីវកម្មឧស្សាហកម្មទេសចរណ៍ សម្រាប់ការអបអរពិធីបុណ្យទន្លេ
ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងគោលដៅធានានូវសុខុមាលភាព បង្កើននូវភាពពេញចិត្តជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សារធារណៈក្នុងឱកាសអបអរពិធីបុណ្យទន្លេលើកទី០៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខនេះ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំជូនដល់ប្រត្តិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តតាមសារាចរណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។