ក្រុមការងារក្រសួង បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមភោជនីយដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៏វិធានសុវត្ថិភាពទេសចរណ៍ ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីមន្ត្រីជំនាញក្រសួង មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអភិបាលរងខណ្ឌ៧មករា បានចុះណែនាំ ផ្សព្វផ្សាយ ត្រួតពិនិត្យ និងតាមដានដល់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងរាជធានីភ្នំពេញដូចខាងក្រោម :
១. ភោជនីយដ្ឋាន លីឡាយ (Ly Lay Restaurant) (មិនទាន់ទទួលបានឡាបិលវិធានសុវត្តិភាពទេសចរណ៍)
២. ភោជនីយដ្ឋាន ថ្មដា (Thmor Da Restaurant) (មិនទាន់ទទួលបានឡាបិលវិធានសុវត្តិភាពទេសចរណ៍)
៣. ភោជនីយដ្ឋាន អាយហ្វូត (I Food Plus Restaurant) (ទទួលបានឡាបិលវិធានសុវត្តិភាពទេសចរណ៍)
៤. ហាងកាហ្វេផាក (Park Caffe) (ទទួលបានឡាបិលវិធានសុវត្តិភាពទេសចរណ៍)
ក្នុងនោះផងដែរ ក្រុមការងារបានណែនាំ និងចែកជូនសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញដល់ម្ចាស់ ឬតំណាងអាជីវកម្មឱ្យចូលរួមអនុវត្ត្ត និងបំពេញឱ្យបាននូវការណែនាំតាមវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។