ក្រុមការងារជំនាញក្រសួង បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៏វិធានសុវត្ថិភាពទេសចរណ៍ ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារទី២ ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួង មន្ទីរទេសចរណ៍រាជធានីភ្នំពេញ អភិបាលរងខណ្ឌដូនពេញ លោកចៅសង្កាត់ បានចុះណែនាំ ផ្សព្វផ្សាយ ត្រួតពិនិត្យ និងតាមដានដល់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានមួយចំនួនក្នុងខណ្ឌដូនពេញ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលមានដូចខាងក្រោម៖
១. ភោជនីយដ្ឋាន ឌឺ ហ្គាឌិន (THE GARDEN) ២. ភោជនីយដ្ឋាន សានតាហ្វេ (SANTA FÉ) ៣. ភោជនីយដ្ឋាន ឡឹ សេអ៊ូល (LE SEOUL) ៤.ភោជនីយដ្ឋាន សេវេនប្រាយ ឃីង (SEVEN BRIGHT KING)
ក្រុមការងារក៏បានណែនាំ និងចែកជូនសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរីករាលដាល់នៃងំងឺកូវីត១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញដល់ម្ចាស់ ឬតំណាងអាជីវកម្មឱ្យចូលរួមអនុវត្ត្ត និងបំពេញឱ្យបាននូវការណែនាំតាមវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាងនេះទៀត ក្រុមការងារក៏បានចែកជូនខិតបណ្ណ និងណែនាំបន្ថែម ស្តីពីកាតព្វកិច្ចផ្តល់ និងស្រង់ទិន្ន័យភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ១៩ ក្នុងប្រព័ន្ធ (Telegram BOT ) ដែលតម្រូវឱ្យមានការចូលរួមពីភ្ញៀវទេសចរ ព្រមទាំងប្រតិបត្តិករទេសចរណ៍ និយោជិក និងបុគ្គលិកទាំងអស់។