ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ដែលបានប្រកាសចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ
ក្នុងនាមក្រសួងទេសចរណ៍ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ដែលបានប្រកាសចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ កិច្ចប្រត្តិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នងយើង ដែលកំពុងមាននិន្នាការកើនឡើងសព្វថ្ងៃក្នុងបរិបទដែលកម្ពុជាយើងមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។ សង្ឃឹមថា ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរនឹងពិចារណាអំពីការបើកប្រត្តិបត្តិការហោះហើរ ឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលសព្វថ្ងៃនេះ ចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀតដោយសារចំនួនរថយន្ត ឭកាន់តែច្រើន ហើយដែលនេះក៏ ជាសំណូមពររបស់ទេសចរផ្ទៃក្នុង ប្រត្តិបត្តិករទេសចរណ៍ និងអ្នកវិនិយោគផងដែរ។