ក្រសួងទេសចរណ៍ ប្រកាសលទ្ធផល នៃការប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» ហើយនារសៀលថ្ងៃនេះដែរ ក្រសួងក៏បានសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលព្រឹត្តិការណ៍នេះ។
ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ត្រូវបានរៀបចំឡើងក្នុងទម្រង់ផ្ទាល់ (ទំហំតូចស្របតាមវិធានសុខាភិបាល) និងតាមអនឡាញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ សាកលវិទ្យល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ៣៥០នាក់ ក្នុងនោះ៤០នាក់ចូលរួមផ្ទាល់ និង៣១០នាក់ចូលរួមតាមអនឡាញ)។
អង្គពិធីបានគាំទ្រចំពោះអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលបានចង្អុលបង្ហាញអំពីយុទ្ធសាស្ត្រអាទិភាពនានា ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក៏ដូចជាវិស័យសេដ្ឋកិច្ច-សង្គមផ្សេងៗទៀត ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៖