ក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នាឱ្យកាន់តែខ្លាំង

ក្នុងពិធីផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ី នៅសណ្ឋាគារសូហ្វីតែលអង្គរភូកេត្រា ខេត្តសៀមរាប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានប្រកាសប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរវាងកម្ពុជា និងឥណ្តូនេស៊ីបន្ថែមទៀត។


ព្រឹត្តិការណ៍នេះសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ឥណ្តូណេស៊ី ក្រោមអធិបតីភាពឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្តូណេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។


គោលបំណងចម្បងនៃព្រឹត្តការណ៍នេះ គឺការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យទេសចរណ៍ ការផ្តល់ឱកាសធុរកិច្ច ការពង្រឹងបណ្តាញរវាងទីភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។


ឯកឧត្តម គុជ បញ្ញាសា បានជម្រាបជូនអង្គពិធីទាំងមូលអំពីសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ សម្រាប់វិនិយោគិន និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។ ទោះបីជាកម្ពុជាទទួលបានទេសចរឥណ្ឌូនេស៊ីតែ ៥៥,៧៥៣នាក់ និងទេសចរកម្ពុជាទៅទស្សនាឥណ្ឌូនេស៊ីមានត្រឹមតែ ៨,៨១៩នាក់ កើន ៣១% នៅឆ្នាំ២០១៨ ក៏ដោយ តែក្រសួងមានសុទិដ្ឋិនិយមថា ក្រោយពីការចាប់ផ្តើមហោះហើរត្រង់រវាងទីក្រុងហ្សាកាតា និងរាជធានីភ្នំពេញ នឹងជំរុញឱ្យមានកំណើនភ្ញៀនទេសចរបន្ថែមទៀត។


កត្តារួមផ្សំផ្សេងទៀតដែលចូលរួមជំរុញកំណើនទេសចររវាងប្រទេសទាំងពីរនេះ រួមមាន៖ ការរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធឌីជីថល និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Mobile Application «Kingdom of Wonder» ជាពិសេសការរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយទេសចរណ៍ឥណ្តូណេស៊ីនៅកម្ពុជានាថ្ងៃនេះ លំហូរទេសចរនៃប្រទេសទាំងពីរនឹងមានការកើនឡើងខ្ពស់។


ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរួមគ្នា រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.