ក្រសួងទេសចរណ៍ចែកម៉ាស់ និងទឹកអាកុល ជូនមន្ត្រីរាជការ ដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅកន្លែងធ្វើការ
(ភ្នំពេញ) នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាតំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំ និងចែកម៉ាស់ដល់មន្រ្តីរាជការនៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅកន្លែងធ្វើការ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីស្តីការក្រសួងមានចំនួន៨៨០នាក់ ក្នុងនោះមន្រ្តីម្នាក់ទទួលបាន ម៉ាស់ចំនួន៥ ទឹកអាល់កុល ឬជែលលាងដៃ១ដប។ សម្ភារៈដែលចែកជូន រួមមាន ម៉ាស់ចំនួន ៤៤០០ម៉ាស់ ទឹកអាល់កុល៤៤0ដប និង ជែល៤៤០ដប។
ឯកឧត្តមអគ្គនាយកក៏បានផ្តាំផ្ញើរដល់មន្រ្តីរាជការទាំងអស់សូមរក្សាសុខភាពឲ្យបានល្អ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដោយត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ លាងសំអាតដៃឲ្យបានញុឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។