ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តស្តង់ដាអប្បបរមាកាណូតទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តស្តង់ដាអប្បបរមាកាណូតទេសចរណ៍កម្ពុជា តាមរយៈ សេចក្តីជូនដំណឹងលេខ០៦៩ សជណ.អគឩ ចុះថ្ងៃពុធ ០៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍តាមផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្តីជូនដំណឹងនេះ អាជីវករកាណូតទេសចរណ៍អាចដាក់ពាក្យ ស្នើសុំទទួលស្គាល់ស្តង់ដាគុណភាពអប្បបរមា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩តទៅ។ ចំពោះព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖