ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសជាមួយសមាគមឧស្សាហកម្មទេសចរណ៏ វិស័យឯកជន គ្រឹះស្ថានបណ្ដុះបណ្ដាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសជាមួយសមាគមឧស្សាហកម្មទេសចរណ៏ វិស័យឯកជន គ្រឹះស្ថានបណ្ដុះបណ្ដាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដោយផ្ដោតលើគោលបំណងសំខាន់ៗនៃផែនទីចង្អុលផ្លូវដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥)។
ផែនទីចង្អុលផ្លូវនេះគ្រោងលើកឡើងនូវវិធានការយុទ្ធសាស្រ្តដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាជាបីដំណាក់កាល៖
ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីកម្មថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (ឆមាសទី២ ២០២០-ឆមាសទី១ ២០២១)
ដំណាក់កាលទី២៖ ការស្តារ និងលើកស្ទួយនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩(ឆមាសទី២ ២០២១-២០២២)
ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា(២០២៣-២០២៥)។