ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីខ្លឹមសារប្រកាស និងសារាចរណែនាំពាក់ព័ន្ធនឹងការរៀបចំបញ្ជីមុខម្ហូបឱ្យបានត្រឹមត្រូវនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍និងសារាចរណែនាំស្តីពីស្លាកយីហោអាជីវកម្
ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីខ្លឹមសារប្រកាស និងសារាចរណែនាំពាក់ព័ន្ធនឹងការរៀបចំបញ្ជីមុខម្ហូបឱ្យបានត្រឹមត្រូវនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍និងសារាចរណែនាំស្តីពីស្លាកយីហោអាជីវកម្
នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីខ្លឹមសារប្រកាស និងសារាចរណែនាំពាក់ព័ន្ធនឹងការរៀបចំបញ្ជីមុខម្ហូបឱ្យបានត្រឹមត្រូវនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍និងសារាចរណែនាំស្តីពីស្លាកយីហោអាជីវកម្ម ដល់មន្ត្រីមន្ទីរទេសចរណ៍ និងមន្ត្រីច្រកចេញ-ចូលតែមួយរាជធានី ខេត្ត ស្រុក ខណ្ឌ ទូទាំប្រទេស ។
ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម៖
(១). ប្រកាសលេខ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍ ក្នុងគោលបំណងកំណត់ជាគោលការណ៍រួមនូវកាតព្វកិច្ចបង្កើតប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍។
(២). សារាចរណែនាំលេខ០១៣ សរណន. ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការហាមប្រាមការប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ “ព្រះផ្លោះជញ្ជាំងស៊ុប” ក្នុងគោលបំណងណែនាំដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ មិនត្រូវប្រើប្រាស់នូវឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនា។
(៣). សារាចរណែនាំលេខ០១៥ សរណន. ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការរៀបចំតារាងបញ្ជីមុខម្ហូបនៅតាមភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ក្នុងគោលបំណងកំណត់ជាគោលការណ៍ ក្នុងការគ្រប់គ្រងបញ្ជីមុខម្ហូប ដែលតម្រូវឱ្យម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ត្រូវ៖
- រៀបចំតារាងបញ្ជីមុខម្ហូបជាភាសាខ្មែរ អង់គ្លេស និងភាសាបរទេសផ្សេងទៀតទៅតាមតម្រូវការចំបាច់របស់ភ្ញៀវ និងត្រូវភ្ជាប់ជូននូវតារាងបញ្ជីមុខម្ហូបនោះមកក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត ដើម្បីស្នើសុំបញ្ជាក់ឯកភាពលើការប្រើប្រាស់ពាក្យពេចន៍មុននឹងបោះពុម្ពផ្សាយ
- ការដាក់ឈ្មោះមុខម្ហូបនីមួយៗ ត្រូវគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ និងប្រពៃណីជាតិ។ ករណីប្រាស់ចាក ឬប៉ះពាល់ដោយប្រការណាមួយ ម្ចាស់អាជីវកម្មត្រូវលុបចេញជាចំាបាច់
- ក្នុងករណីអនុវត្តល្មើសនឹងចំណុចណាមួយ អាជីវកម្មនោះនឹងត្រូវទទួលរងពិន័យអន្តរការណ៍តាមប្រកាសរួមលេខ២៦២ សហវ.ប្រក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍។
(4). សារាចរណែនាំលេខ០០៤សរណន ចុះថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៨ ស្តីពីការដាក់តាំងស្លាកយីហោអាជីវកម្មទេសចរណ៏។