ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈទេសចរណ៍កម្ពុជា
កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈទេសចរណ៍កម្ពុជា និងប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា (Guide Monitoring System) ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ។
យោងប្រកាសលេខ០៤៧ប្រក ចុះថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៤ ស្តីពីការអនុវត្តក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទេ្ទសក៏ទេសចរណ៍ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេ្ទសក៏ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានេះមាន២០ ចំណុច ដែលមគ្គុទេសក៏ត្រូវអនុវត្ត និងសកម្មភាពដែលត្រូវងហាមឃាត់នៅពេលបំពេញការងារ ។
ដេីម្បីអនុវត្តក្រមនេះឱ្យមានប្រសិទ្ធិភាពហើយផ្សារភ្ជាប់និងបរិបទនៃឌីជីថលរូបនីយកម្ម ក្រសួងទេសចរណ៍បានរៀបចំប្រព័ន្ធមួយហៅថាប្រព័ន្ធត្រួតពិនិត្យមគ្គុុទ្ទេសក៍ទេសចរណ៍តាមអនឡាញ ( Guide Monitoring System) តាមរយៈប្រព័ន្ធនេះមន្រ្តីមានសមត្ថកិច្ចអាចប្រើប្រាស់សម្រាប់តាមដានត្រួតពិនិត្យមគ្គុទ្ទេសក៏ទេសចរណ៍ ដោយអាចដក ដាក់ពិន្ទុមគ្គុទេ្ទសក៏ទេសចរណ៍ទៅតាមការអនុវត្តក្រមប្រតិបត្តនេះ។ តាមរយៈប្រព័ន្ធនេះផងដែរអាចនឹងជួយដល់ការពង្រឹងការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍ បើសិនជាមានការព្រព្រឹត្តខុសពីក្រមនេះ(ណាមួយ) នឹងត្រូវដកពិន្ទុទៅតាមនោះ ហើយនិងជាកម្មវត្ថុក្នុងការដក ឬក៏ព្យួរ បញ្ចុះថ្នាក់អាជ្ញាបណ្ណទេសចរណ៍របស់មគ្គុទ្ទេសក៏ទេសចរណ៍នោះ