ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពី វឌ្ឍនៈភាពការងារឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១
ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពី វឌ្ឍនៈភាពការងារឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១
នៅថ្ងៃពុធ ១កេីតខែមិគសិរ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពី វឌ្ឍនៈភាពការងារឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានលេខាធិការដ្ឋានរៀបចំព្រឹត្តិការណ៍ខាងលើ
សិក្ខាសាលានេះ បានផ្តោតសំខាន់លេីគោលបំណង
១កិច្ចពិភាក្សាលេីការងារបច្ចេកទេសរៀបចំការប្រណាំងកង់
២វឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមរបស់អនុគណ:កម្មការនីមួយៗ។