ក្រសួងទេសចរណ៍ពង្រឹងសមត្ថភាពមន្ត្រីជំនាញស្ថិតិក្នុងការប្រមូល វិភាគ និងចងក្រងទិន្នន័យទេសចរណ៍
ក្រសួងទេសចរណ៍ពង្រឹងសមត្ថភាពមន្ត្រីជំនាញស្ថិតិក្នុងការប្រមូល វិភាគ និងចងក្រងទិន្នន័យទេសចរណ៍
(ក្រចេះ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីជំនាញស្ថិតិទេសចរណ៍ និងប្រព័ន្ធទិន្នន័យលើបណ្ដាញ (Workshop on Tourism Statistics Capacity-Building and Data Online) ក្រោមអធិបតីភាពឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ និងលោកជំទាវ ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត មន្ត្រីរដ្ឋបាលខេត្ត ប្រតិបត្តិករ និងសហគមន៍ទេសចរណ៍នៅខេត្តក្រចេះ សរុបប្រមាណ ១៥០នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ៖
- ពង្រឹងសមត្ថភាពមន្រ្ដីជំនាញស្ថិតិក្នុងការប្រមូល ចងក្រងទិន្នន័យទេសចរណ៍
- ជួយសម្រួលដល់ការជជែកពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ រវាងមន្រ្ដីជំនាញស្ថិតិតាមបណ្ដាខេត្ត
- វិភាគចំនុចខ្លាំង ខ្សោយ បញ្ហាប្រឈម ដើម្បីជាបច្ច័យសម្រាប់ឲ្យការ ព្យាករណ៍ និងប្រមើល
- ការផ្សព្វផ្សាយទិន្នន័យស្ថិតិទេសចរណ៍
- ការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានក្នុងប្រព័ន្ធស្ថិតិ
លទ្ធផលរំពឹងទុក ៖
- ទទួលបានប្រព័ន្ធស្ថិតិទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ
- គោរពតាមស្ដង់ដាស្ថិតិទេសចរណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)
- មានសូចនាករទេសចរណ៍គ្រប់គ្រាន់សម្រាប់បម្រើដល់អ្នកប្រើប្រាស់ទិន្នន័យទេសចរណ៍
- បង្ហាញពីការរីកចំរើននៃវិស័យទេសចរណ៍តាមលក្ខណៈវិទ្យាសាស្រ្ត៕