ក្រសួងទេសចរណ៍រៀបចំប្រព័ន្ធបច្ចេកវិទ្យាអនឡាញគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍រៀបចំប្រព័ន្ធបច្ចេកវិទ្យាអនឡាញគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

(ភ្នំពេញ)៖កាលពីព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន GIGB Business Investment (Cambodia) Co., Ltd បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ប្រព័ន្ធបច្ចេកវិទ្យា E-Certificate សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍” ដល់មន្ត្រីក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត បុគ្គលិកសាកលវិទ្យាល័យ សាលាវិជ្ជាជីវៈ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់់គ្រងឧស្សាហកម្មទេសចរណ៍។ 
ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធ Intranet សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ដែលមានមុខងារសំខាន់ៗដូចជា៖(១)-ជួយសម្រួលដល់ការចេញវិញ្ញាបនបត្រច្រើនប្រភេទដូចជាដល់វគ្គបណ្តុះបណ្តាលដោយក្រសួង មន្ទីរទេសចរណ៍ ឬដោយសាលាវិជ្ជាជីវៈទេសចរណ៍ដែលទទួលស្គាល់ពីក្រសួងទេសចរណ៍ (២)-ជួយដល់ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ (៣)-បញ្ជាក់អត្ថសញ្ញាណ Profile របស់សិស្ស-និសិ្សត និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល(៤)-រក្សាទិន្នន័យ និងតាមដានជំនាញវិជ្ជាជីវៈរបស់សិស្ស-និសិ្សត (Tourism Skill Passport)។
ប្រព័ន្ធ E-Certificate នេះនឹងផ្តល់ភាពងាយស្រួលដល់សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិស្ស-និសិ្សត ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យ និងព័ត៌មានចាំបាច់នានា ដោយមិនភ័យព្រួយក្នុងការបាត់បង់ ឬការក្លែងបន្លំ និងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍(២០១៨-២០២៥) ឆ្ពោះទៅសម្រេចបានគោលដៅ “បុគ្គលិកម្នាក់ជំនាញ មួយ” ឱ្យបាននៅឆ្នាំ២០២៥ និងការសិក្សាពេញមួយជីវិត (Long Life Learning) នៅឆ្នាំ២០៣០ សម្រាប់យុវជនកម្ពុជានៅក្នុងវិស័យទេសចរណ៍។ 
ប្រព័ន្ធនេះទៅថ្ងៃអនាគតនឹងត្រូវក្លាយជា Platform មួយដែលអាចផ្គូរផ្គង (Matching) ជាមួយប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍អនឡាញដោយស្វ័យប្រវត្តិដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងសម្រួលឱកាសឱ្យយុវជនកម្ពុជាដែលកំពុងបំរើការងារក្នុងវិស័យទេសចរណ៍អាចទទួលបានការលើកទឹកចិត្តពីម្ចាស់អាជីវកម្មទេសចរណ៍ឱ្យទៅពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ(In-House Training) ឬក្នុងការហ្វឹកហាត់ការងារ Apprenticeship) ជាដើម។ 
សូមបញ្ជាក់ថាប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នេះគ្រោងនឹងប្រកាសដាក់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាចុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ 
នាយកដ្ឋាន មន្ទីរទេសចរណ៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍អាចស្នើសុំប្រើប្រាស់ប្រព័ន្ធ E-Certificate បានតាមរយៈគេហទំព័រ៖ www.tourismecertificate.org ឬស្គេន QR-Code:

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.