ក្រសួងទេសចរណ៍រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ក្រសួងទេសចរណ៍រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
នារសៀលថ្ងៃសុក្រ ០១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។
ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំត្រុដិ និងរបាំជូនពរដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសេរីមង្គលឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ផងដែរ។