ក្រសួងទេសចរណ៍រៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍រៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា
នារសៀលថ្ងៃទី០៤ ខែតុលាឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា www.accommodationregistrar.net" និងរបៀបប្រេីប្រាស់កម្មវិធី Mobile App បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៏។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីអាជីវកម្មស្នាក់នៅទេសចរណ៍ក្នុងខេត្តសៀមរាប(សណ្ឋាគារ និងផ្ទះភ្ញៀវ) ។
ដេីម្បីអោយមានកិច្ចសហការល្អរវាងរដ្ឋ-ផ្នែកឯកជនក្នុងការកំណត់អត្តសញ្ញាណភ្ញៀវទេសចរ ក្រសួងទេសចរណ៍តម្រូវឲ្យសេវាកម្មសេវាកម្មសា្នក់នៅទេសចរណ៍ត្រូវ ៖
១៖ ប្រើប្រាស់ "ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍www.accommodationregistrar.net" នេះដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងទេសចរណ៍ ក្នុងកិច្ចសហការរួមគ្នាដល់ការគ្រប់គ្រងវត្តមានភ្ញៀវទេសចរណ៍ដែលចូលមកទស្សនា និងមកស្នាក់នៅតាមគោលដៅទេសចរណ៍កម្សាន្តនានាក្នុងព្រះរាជាណាក្រកម្ពុជា។
២៖ ចូលរួមចលនាប្រឡងប្រណាំង "បដិសណ្ឋារកិច្ចល្អ និងសន្តិសុខល្អ" សំដៅជម្រុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទេសចរណ៍ខិតខំប្រឹងប្រែងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យស្របតាមនិន្នាការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តភាព សំដៅចូលរួមដល់កិច្ចអភិរក្សវប្បធម៌ ប្រពៃណីខ្មែរ និងចូលរួមដល់កិច្ចថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រកបដោយស្នារតីទទួលខុសត្រូវ។
សូមចូលរួមអនុវត្តប្រើប្រាស់ " ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា www.accommodationregistrar.net" និងកម្មវិធី Mobile App ដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៏ឲ្យមានប្រសិទ្ធភាព