ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់កំរិតតំបន់ស្តីពីការរៀបចំកំណត់ផលិតផលទេសចរណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣៥) លើកទី១
កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅរមណីយដ្ឋានអេម៉ារីអូ ខេត្ត មណ្ឌលគីរី ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់កំរិតតំបន់ស្តីពីការរៀបចំកំណត់ផលិតផលទេសចរណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣៥) លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ និងលោកជំទាវ វិន សុីធួន អភិបាលរងនៃគណ:អភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធមានចំនួន ០៧ ខេត្តមាន ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និងប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តមណ្ឌលគីរី។
អង្គសិក្ខាសាុលាពិគ្រោះយោបល់នេះ មានគោលបំណងប្រមូលនូវធាតុចូល គោលគំនិតនៃការរៀបចំកំណត់តំបន់ទេសចរណផលិតផលទេសចរណ៍ និងយុទ្ធសាស្ត្រសំខាន់ៗឆ្ពោះទៅការរៀចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍កម្ពុូជា (២០២១-២០៣៥) ។