ក្រសួងទេសចរណ៍សម្រេចបានជោគជ័យលើកម្មវិធីសាកល្បងបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់អតីតពលករចំណាកស្រុកនិងយុវជនមានទំនោរចង់ទៅធ្វើការក្រៅប្រទេសឲ្យមានការងារក្នុងប្រទេស។
ក្រសួងទេសចរណ៍សម្រេចបានជោគជ័យលើកម្មវិធីសាកល្បងបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់អតីតពលករចំណាកស្រុកនិងយុវជនមានទំនោរចង់ទៅធ្វើការក្រៅប្រទេសឲ្យមានការងារក្នុងប្រទេស។
ន្តរប្រវេសន៍អន្តរជាតិ (IoM) បានរៀបចំកិច្ចសន្ទនាទ្វេរភាគីលើកទី២ ស្តីពីការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ ក្រោមធិបតីភាព ឯកឧត្តម ប៉ាក់ សុខុុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីសំណាក់ប្រតិភូនៃព្រះរាជាណាចក្រថៃ តំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវ:ទេសចរណ៍ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពាក់ព័ន្ធ គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ សិស្សនិស្សិត ប្រមាណ ២០០រូប នៅសណ្ឋាគារសោមាទេវី ស្ប៉ា និងរីសត ខេត្តសៀមរាប។
កិច្ចសន្ទនាខាងលើ បានបង្ហាញសមិទ្ធផល និងបទពិសោធន៍លើការអនុវត្តគម្រោងសាកល្បងលើការបណ្តុះបណ្តាលពលករចំណាកស្រុកដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញនិងយុវជនមានបំណងចំណាកស្រុកឲ្យមានការងារក្នុងវិស័យទេសចរណ៍ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន។ បច្ចុប្បន្នអតីតពលករមកពីប្រទេសថៃ និងយុវជនដែលមានគ្រួសារជីវភាពក្រីក្រ សរុបចំនួន ៦០ នាក់ (នារី៣៦នាក់) បានទទួលការសិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់លើជំនាញនៃសេវាកម្មសណ្ឋាគារ នៅសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូលខេត្តសៀមរាបរយៈពេល ៣ខែ និងបានចុះហ្វឹកហាត់ការងារនៅសណ្ឋាគាររយៈពេល ៣ខែនៅព្រះរាជាណាចក្រថៃ។ ជាការសាកល្បងចាប់ពីឆ្នាំ ២០១៨មក ក្រោមការគាំទ្ររបស់រដ្ឋាភិបាលស្វីស តាមរយៈអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) មានយុវជន៦០ នាក់ បានបញ្ចប់ការសិក្សាក្នុងនោះ៣៥នាក់នឹងបញ្ចប់កម្មសិក្សាឆាប់ៗនៅប្រទេសថៃដើម្បីត្រឡប់មកបម្រើការងារនៅក្នុងប្រទេស។
កម្មវិធីនេះនឹងបន្តដោយផ្តល់ជំនាញដល់យុវជនកាន់តែច្រើនថែមទៀត ដើម្បីផ្ដល់ជំនាញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងយុវជនដែលពុំមានជំនាញ ហើយមានបំណងចំណាកស្រុក។ ឯកឧត្តម ប៉ាក់ សុខុម បានលើកឡើងថា ក្រសួងទេសចរណ៍បានដាក់ចុះកម្មវិធីផ្ដល់ជំនាញថ្មី (Reskilling Program) ដល់អតីតពលករចំណាកស្រុក ក៏ដូចជាយុវជនមានទំនោរចំណាកស្រុកឲ្យងាកមកចាប់ជំនាញជាក់លាក់មួយក្នុងវិស័យទេសចរណ៍កម្ពុជា ដែលកំពុងមានតម្រូវការជំនាញកាន់តែច្រើន។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដែរថា ទោះពុំទាន់មានសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍គ្រប់គ្រាន់ ក្រសួងទេសចរណ៍បានដាក់ចុះទម្រង់បណ្ដុះបណ្ដាលនានាដល់មូលដ្ឋានអាជីវកម្មបម្រើសេវាកម្មទេសចរណ៍ និងមានកម្មវិធីសិក្សាស្របតាមស្តងដារួមរបស់អាស៊ាន ព្រមទាំងបានបណ្តុះបណ្តាលធនធានគ្រូបង្គោលគ្រប់គ្រាន់ ហើយសាលាបណ្តុះបណ្តាលនានាបច្ចុប្បន្នក៏បានអនុវត្តកម្មវិធីអាស៊ានទាំងនេះយ៉ាងសកម្មផងដែរ។