ក្រសួងទេសចរណ៍សហការជាមួយផ្នែកឯកជន ប្រកាសបើកការប្រកួតជំនាញឆុងកាហ្វេថ្នាក់ជាតិប្រចាំឆ្នាំ២០១៩
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានសហការជាមួយផ្នែកឯកជន និងក្រុមហ៊ុន KOFI រៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកាសបើកការប្រកួតជំនាញឆុងកាហ្វេថ្នាក់ជាតិប្រចាំឆ្នាំ២០១៩។
តាមរយៈការប្រកួតនេះនឹងចូលរួមលើកកម្ពស់គុណសេវាកម្មផ្នែកអាហារ និងភេសជ្ជៈ និងចូលរួមគាំទ្រដល់ស្តង់ដាម្ហូបអាហារតាមដងផ្លូវដែលក្រសួងបានដាក់ចេញ ជាពិសេស ស្របតាមទិសដៅយុទ្ធសាស្រ្តនៃការអភិវឌ្ឍជំនាញ និងពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍ផងដែរ។