ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវចលនាប្រឡងប្រណាំងរង្វាន់សម្ដេចតេជោនាយករដ្ឋមន្រ្ដីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៤ ឆ្នាំ២០២០-២០២១

ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវចលនាប្រឡងប្រណាំងរង្វាន់សម្ដេចតេជោនាយករដ្ឋមន្រ្

ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវចលនាប្រឡងប្រណាំងរង្វាន់សម្ដេចតេជោនាយករដ្ឋមន្រ្ដីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៤ ឆ្នាំ២០២០-២០២១ ដើម្បីលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប។ល។ 
រង្វាន់ទាំងអស់មាន០៧ប្រភេទរួមមាន៖
ទី១. រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាអនាម័យ និងបរិស្ថាន”(Environment Award)
ទី២. រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្ដគោលការណ៍ ៣Rs” (3Rs Award)
ទី៣. រង្វាន់សម្រាប់“ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងសុខុមាលភាពសង្គមនិងបេតិកភណ្ឌវប្បធម៌”
(Social Welfare and Cultural Heritage Award)
ទី៤. រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ” 
(Best Workplace Award)
ទី៥. រង្វាន់សម្រាប់ “សហគ្រិនដែលមានស្នាដៃឆ្នើម”(Entrepreneur Award)
ទី៦. រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ”
(Beach Eco-Label Award) 
ទី៧. រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ”
(Khmer Product Usage Award) 
សូមចូលទៅកាន់គេហទំព័រ www.cambodiaecobusiness.org ដើម្បីចុះឈ្មោះតាមប្រព័ន្ធអនឡាញ (Online Registration) ឬ Scan តាមរយៈ QR Code

និងអាចស្វែងរកឯកសារពាក់ព័ន្ធនានាក្នុងគេហទំព័រនេះ ហើយអនុវត្តទៅតាមដំណាក់កាលដូចខាងក្រោម៖
- ដំណាក់កាលទី១៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ បេក្ខជនត្រូវដាក់ពាក្យសុំចូលរួមចលនាប្រឡប្រណាំងតាមរយៈប្រព័ន្ធអនឡាញនៅលើគេហទំព័រ www.cambodiaecobusiness.org ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់នានា។ បេក្ខភាពអាចធ្វើការវាយតម្លៃដោយខ្លួនឯង (Self-assessment) បានតាមរយៈឯកសារស្តង់ដា និងឯកសារគោលការណ៍ណែនាំ (Checklist) ព្រមទាំងអាចស្វែងរកស្ថាប័នឯករាជ្យដែលមានជំនាញប្រឹក្សាយោបល់ និងបច្ចេកទេសលើការបំពេញពាក្យសុំ ការរៀបចំឯកសារពាក់ព័ន្ធ និងការពង្រឹងលក្ខណៈសម្បត្តិក្នុងការដណ្ដើមយកជ័យលាភី។
- ដំណាក់កាលទី២៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការ វាយតម្លៃចលនាប្រឡងប្រណាំងនឹងធ្វើការពិនិត្យ និងវាយតម្លៃបឋមលើពាក្យសុំ និងឯកសារពាក់ព័ន្ធនានារបស់បេក្ខភាព។ រាល់ពាក្យសុំទាំងឡាយណាដែលបានដាក់ក្រោយកាលបរិច្ឆេទនេះ នឹងត្រូវបានរក្សាទុកដើម្បីធ្វើការវាយតម្លៃសម្រាប់ប្រឡងប្រណាំងនៅឆ្នាំបន្ទាប់។
- ដំណាក់កាលទី៣៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ នឹងជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃបឋម និងចាត់ក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃ នៅតាមទីតាំងជាក់ស្ដែងរបស់បេក្ខភាព ឬជួបសម្ភាសន៍ផ្ទាល់ជាមួយបុគ្គលដែលបានជាប់ក្នុងការវាយតម្លៃបឋម ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់លើការវាយតម្លៃបឋម។
- ដំណាក់កាលទី៤៖ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ គណៈកម្មការវាយតម្លៃចលនាប្រឡងប្រណាំងនឹងរៀបចំជារបាយការណ៍នៃការវាយតម្លៃចុងក្រោយហើយឈានទៅប្រកាសលទ្ធផលជ័យលាភី “រង្វាន់សម្ដេចតេជោយករដ្ឋមន្រ្ដីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” ឆ្នាំ២០២០។

ព័ត៌មានលំអិត សូមទំនាក់ទំនងមកទីស្ដីការក្រសួងទេសចរណ៍/ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៩៩៩ ១៩៧ / ០៩៥ ៦១៦ ២៤៧ ឬអ៊ីម៉ែល cambodiaecobusiness@yahoo.com។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.