ក្រសួងទេសចរណ៍ បានដាក់ចេញឱ្យអនុវត្តនូវប្រកាសលេខ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍
ក្រសួងទេសចរណ៍ បានដាក់ចេញឱ្យអនុវត្តនូវប្រកាសលេខ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍
ក្រសួងទេសចរណ៍ បានដាក់ចេញឱ្យអនុវត្តនូវប្រកាសលេខ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍ ក្នុងគោលដៅធានាថាសេវាកម្មទេសចរណ៍ ដែលប្រតិបត្តិករទេសចរណ៍ផ្ដល់ជូនភ្ញៀវទេសចរ ជាសេវាកម្មដែលមានគុណភាព មានសុវត្ថិភាព និងអាចជឿទុកចិត្តបាន។ ក្នុងប្រកាសនេះ ក៏បានណែនាំលម្អិតដល់ប្រតិបត្តិករទេសចរណ៍ឱ្យមាននូវបញ្ជីរាយនាមសេវាកម្មទេសចរណ៍ផ្ទាល់សម្រាប់អាជីវកម្មរបស់ខ្លួន និងត្រូវដាក់ឱ្យប្រើប្រាស់ ឬតាំងបង្ហាញ ក្រោមទម្រង់ដូចតទៅ៖
(១).ត្រូវសរសេរជា ០៣ ភាសាយ៉ាងតិច រួមមានភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេស នៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទីបីនៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាព ជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម
(២).ប្រភេទនៃសេវាកម្មទេសចរណ៍នីមួយៗ គួរមានបង្ហាញជារូបភាព ឬការបរិយាយសេវាកម្ម (៣).ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ
(៤).ត្រូវមានបញ្ជាក់ពីសេវាកម្មដែលភ្ជាប់ជាមួយ និងព័ត៌មានផ្សេងៗបន្ថែមទៀត ដែលចាំបាច់សម្រាប់ ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ
(៥).ត្រូវមានបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗដែលមាន និង
(៦).ត្រូវផ្ដល់ជូនភ្ញៀវទេសចរមុនពេលពួកគេសម្រេចចិត្តប្រើប្រាស់ ឬទទួលយកសេវាកម្មទេសចរណ៍នោះ។
យើងក៏សង្កេតឃើញថាមានអាជីវកម្មសេវាកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេសបានអនុវត្តត្រឹមត្រូវតាមការណែនាំខាងលើ ប៉ុន្តែក៏នៅមានអាជីវកម្មខ្លះៗពុំទាន់បានរៀបចំត្រឹមត្រូវតាមការណែនាំនៅឡើយទេ។