ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសបេក្ខជននៅភូមិភាគឦសាន ចូលរៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីដែលរស់នៅតំបន់ភូមិភាគឦសាន ពិសេសអ្នកនៅខេត្តរតនគិរី ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ដោយឥតគិតថ្លៃ ដើម្បីបំពេញសមត្ថភាពឱ្យកាន់តែល្អប្រសើរ ក្នុងការបណ្ដុះបណ្ដាលដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍បន្តទៀត។
កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ (Swisscontact)។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះថា «ការសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ គឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១២ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការបណ្តុះបណ្តាលអនឡាញ និងការអនុវត្តផ្ទាល់»។
គួរជម្រាបថា អត្ថប្រយោជន៍៍នៃការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានប្រាក់ចំណូលខ្ពស់ និងគុណភាពសេវាកម្ម, ក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានការទទួលស្គាល់ពីក្រសួងទេសចរណ៍, ក្លាយជាគ្រូបង្គោលអាជីព និងឯករាជ្យ ក៏ដូចជាមានឱកាសភ្ជាប់បណ្ដាញទំនាក់ទំនងល្អនៅក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ។
អ្នកដែលអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះបាន រួមមាន៖ អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មពីវិស័យឯកជន, គ្រូបង្គោលដែលបម្រើការងារស្រាប់, គ្រូបង្គោលសក្តានុពលពីវិស័យឯកជន និងមន្ទីរទេសចរណ៍ជាដើម។
លោក ជួប រតនា បានបញ្ជាក់បន្ថែមថា «ដោយសារប្រទេសកម្ពុជាកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩នោះ ការបណ្ដុះបណ្ដាលទ្រឹស្ដីនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ រីឯការអនុវត្តផ្ទាល់នោះ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មានការថមថយ ក្រុមប្រតិបត្តិគម្រោងនឹងរៀបចំឱ្យមានការអនុវត្តផ្ទាល់ក្នុងពេល ឬក្រោយពេលសិក្សាទ្រឹស្ដី ប៉ុន្តែប្រសិនបើការរីករាលដាលជំងឺនេះនៅតែបន្ត គម្រោងនឹងពន្យារការអនុវត្តដោយផ្ទាល់សិន ដោយរង់ចាំដល់ពេលមានការថមថយទៅវិញ»។
លោក ជួប រតនា បានបន្តទៀតថា ការសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ នឹងចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនសមត្ថភាពរបស់គ្រូបង្គោលនៅតំបន់ភូមិភាគឦសានឱ្យកាន់ល្អប្រសើរផងដែរ។
លើសពីនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងពេល និងក្រោយពេលមានវិបត្តិជំងឺកូវីដ-១៩ នេះទៀតសោត ក៏ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលបានកំណត់នៅក្នុងផែនទីចង្អុលផ្លូវស្ដីពី «ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ផងដែរ៕
ចុះឈ្មោះតាមរយ:លីងនេះ៖
https://form.jotform.com/210250934970453

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.