កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីស្តង់ដាទីក្រុងស្អាត និងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីស្តង់ដាទីក្រុងស្អាត និងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីស្តង់ដាទីក្រុងស្អាត និងស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង និងលោក លន់ ប៊ុនធឿន ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរដ្ឋបាលក្រុងកំពង់ឆ្នាំង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ អាជីវករ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស ក្នងមូលដ្ឋានក្រុងកំពង់ឆ្នាំង។ ការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានគឺរៀបចំឡើងដោយផ្អែកលើស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងមានសុពលភាពរយៈពេល ៣ឆ្នាំ ហើយប្រទេសអាស៊ានទាំង១០ នឹងចូលរួមការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នេះ។ ឆ្នាំនេះគឺជាការប្រឡងប្រណាំងលើកទី២ ហើយរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសក្រុង/ខណ្ឌ ចំនួន ៦ ជាបេក្ខភាពដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតលើកទី២ រួមមាន៖ ក្រុងកំពត ខណ្ឌដូនពេញ ក្រុងកំពង់ចាម ក្រុងពោធិ៍សាត់ ក្រុងតាខ្មៅ និងក្រុងកំពង់ឆ្នាំង។