កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២២ បាននិងកំពុងដំណើរការ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុង ហាឡុង ប្រទេសវៀតណាម “។
នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងរដ្ឋមន្ត្រីទេសចរណ៍នៃបណ្តាប្រទេសសមាជិកអាស៊ាន បាននិងកំពុងជួបប្រជុំគ្នានៅទីក្រុងហាឡុង ប្រទេសវៀតណាម នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ “ASEAN: The Power of One”។