ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ “ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសម្រាមជាក្រដាស”
ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ “ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសម្រាមជាក្រដាស” និងការដាក់ឱ្យអនុវត្តកូនសៀវភៅ GREEN PASSPORT ដើម្បីចូលរួមវាយតម្លៃអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ស្អាត ដោយផ្ដោតសំខាន់លើ៖
ទី១). អនាម័យគ្មានសម្រាមជាក្រដាសនៅក្រោមតុរបស់ភ្ញៀវ ដោយត្រូវរៀបចំឱ្យមានកន្ត្រកឬធុងសម្រាមដោយឡែកសម្រាប់តុអា ហារនីមួយៗ (មានថង់ទ្រនាប់និងត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ) ត្រូវបិតសារឬពាក្យស្លោករំលឹកអំពី បញ្ហាអនាម័យដល់ភ្ញៀវក្នុងបរិវេណ ទីតាំងអាជីវកម្មឬនៅលើតុអាហារតែម្ដងត្រូវចាត់ឱ្យ មានភ្នាក់ងារសម្រាប់ការប្រមូលសម្រាមដែលភ្ញៀវចោលក្រៅកន្ត្រកឬធុង និង ត្រូវលើកទឹកចិត្តដល់ភ្ញៀវទេសចរក្នុងការផ្ដល់ជូនជាកន្សែងសម្រាប់ជូត ឬ កន្សែងត្រជាក់ជំនួសឱ្យការផ្ដល់ជូននូវក្រដាសអនាម័យ។
ទី២).បង្គន់អនាម័យស្អាត ដោយត្រូវរៀបចំតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា ដោយយ៉ាងហោចណាស់ពុំក្លិនមិនល្អ មានការបែង ចែករវាងបង្គន់អនាម័យប្រុសនិងស្រីមានដាក់សាប៊ូទឹកសម្រាប់លាងដៃនិងត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការដើម្បីលាងសម្អាតជាប្រចាំ។
ប្រតិបត្តិករទេសចរណ៍ជាម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ភ្ញៀវទេសចរ និងសាធារណជនទាំងអស់ អាចចុះឈ្មោះប្រឡងប្រណាំងក្នុងយុទ្ធនាការ “ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសម្រាមជាក្រដាស” និងការដាក់ឱ្យអនុវត្តកូនសៀវភៅ GREEN PASSPORT តាមរយ: Link ៖
- សម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដើម្បីចូលរួមប្រឡងប្រណាំងយកពានរង្វាន់ និងទទួលបានត្រាសម្រាប់អាជីវកម្ម : http://cleanrest.cambodiaecobusiness.org/account_rest/create
- សម្រាប់សាធារណជន ភ្ញៀវទេសចរ ដើម្បីទទួលបានកូនសៀវភៅ GREEN PASSPORT : http://cleanrest.cambodiaecobusiness.org/create_acco…/create
សាធារណជន ភ្ញៀវទេសចរ មានសិទ្ធិស្នើដល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ អោយវាយត្រាសម្គាល់លើកូនសៀវភៅ GREEN PASSPORT របស់ខ្លួន ក្រោយពីពិនិត្យឃើញថា អាជីវកម្មនោះបានអនុវត្តល្អនូវ៖ ការរក្សាអនាម័យគ្មានសម្រាមជាក្រដាសនៅក្រោមតុរបស់ភ្ញៀវ និងបង្គន់អនាម័យស្អាត។