កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នាទីស្ដីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ចលនាប្រឡងប្រណាំង "ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត" ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីលោក លោកស្រីមន្ត្រីក្រសួងទេសចរណ៍ លោក-លោកស្រីម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍។
អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ត្រូវចូលរួមក្នុងចលនាប្រឡងប្រណាំង “ភោជនីយដ្ឋានស្អាត-អាហារដ្ឋានទេសចរណ៍ស្អាត” ដោយផ្ដោតលើចំណុចពីរសំខាន់គឺ៖
-ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺគ្មានសម្រាមក្រោមតុ
-ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត មានបង្គន់អនាម័យស្អាត ដើម្បីធានាថាកម្ពុជាជាគោលដៅទេសចរណ៍ “ស្អាត និងបៃតង - Clean and Green”។
ក្រសួងទេសចរណ៏ ក៏មានពិធីប្រគល់ត្រា និងកូនសៀវភៅ Green Passport ជូនអាជីវកម្មដែលបានដាក់ពាក្យចូលរួមមាន៖ត្រាសម្រាប់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចំនួន ១១៣អាជីវកម្ម និងកូនសៀវភៅ Green Passport ចំនួន ២៧រូបផងដែរ។