កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបណ្តាញអ្នកជំនាញទេសចរណ៍ និង
កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបណ្តាញអ្នកជំនាញទេសចរណ៍ និងសា ស្ត្រាចារ្យក្នុងវិស័យទេសចរណ៍លើកទីមួយ អមជាមួយពិធីប្រកាសផ្សព្វផ្សាយសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយជាផ្លូវការចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូប្រចាំឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានបណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យក្នុងវិស័យទេសចរណ៍ និងមានការចូលរួមពីសំណាក់អ្នកជំនាញទេសចរណ៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ តំណាងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សមាគមទេ ស ច រណ៍ និងមន្ទីរទេសចរណ៍។
កិច្ចប្រជុំបណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យក្នុងវិស័យទេសចរណ៍លើកទី០១ នេះ បានឯកភាពបង្កើនកិច្ចសហការឱ្យកាន់ល្អរវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការរួមគិត រួមធ្វើទាំងអស់គ្នាដើម្បីសម្រេចឱ្យបានការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព និ រន្ត រភាព និងការទទួលខុសត្រូវ សំដៅចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងឆ្នាំ ២០៣០ និងជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អ ជាពិសេសជំរុញការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យមានគុណភាព សមត្ថភាព និងគុណវុឌ្ឍិ ឆ្លើយតបទៅនឹងស្តង់ដាជាតិ អាស៊ាន តំបន់ និងអន្តរជាតិ ពោលគឺ សម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញរួមមានៈ
-ឆ្នាំ២០២០: បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ០១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិ ញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល និងការវាយតម្លៃស មត្ថភាព។
-ឆ្នាំ២០២៥: បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១.២ លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ "បុគ្គលិកម្នាក់ ជំនាញមួយ" ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។
-ឆ្នាំ២០៣០: សម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប” និង SDG8: “ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្សទាំងក្នុងបរិបទជាតិ និងតំបន់។
អង្គប្រជុំបានទទួលបានចំណេះដឹងអំពីសភាពការណ៍ថ្មីៗ នៃការអភិវ៊ឌ្ឍវិស័យទេសចរណ៍ផ្អែកលើទស្សនៈទាន ភាពស្អាត និងបៃតង ជាពិសេសសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and Communication Technology-ICT) នៅក្នុងវិស័យទេសចរណ៍ សំដៅធានាឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទទួលស្គាល់ពីតួនាទីរបស់បណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យក្នុងវិស័យទេសចរណ៍នៅក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ និងការចូលរួមក្នុងដំណើរការអនុវត្តសកម្មភាពបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព និងជំនាញវិជ្ជាជីវៈខ្ពស់ស្របតាមស្តង់ដាជាតិ អាស៊ាន តំបន់ និងអន្តរជាតិ ដែលនឹងចូលរួមធានាដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
អង្គប្រជុំបានឯកភាពលើការរៀបចំឱ្យមានការជូបជុំបណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យក្នុងវិស៍យទេសចរណ៍រៀងរាល់ ០៣ ខែម្តង សម្រាប់កិច្ចប្រជុំបចេ្ចកទេស និង០៦ ខែម្តងសម្រាប់កិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាការងារទាក់ទងទៅនឹងបណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យក្នុងវិស័យទេសចរណ៍ និងបានគាំទ្រលើការរៀបចំវេទិកាជាតិទេសចរណ៍ប្រចាំឆ្នាំ ដែលតាមរយៈវេទិកាជាតិនេះ វានឹងក្លាយ ជាទីណាត់ជួបមួយសម្រាប់ចែករំលែក និងចងបណ្តាញរវាងសិស្ស និស្សិត សាស្រា្តចារ្យ អ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍ គ្រឺះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៍ដូចជាពិភាក្សារកឱ្យឃើញបញ្ហា និងដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍និយយាយដោយឡែក និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិ យាយជារួម។ អង្គប្រជុំបានប្រកាសសមាជិកបណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យ ក្នុងវិស័យទេសចរណ៍ ចំនួន ៦៨ នាក់ និងបាន ឯកភាពដាក់បញ្ចូលសមាជិកបណ្តាញអ្នកជំនាញ និងសាស្ត្រាចារ្យក្នុងវិស័យទេសចរណ៍ចំនួន ១៨ នាក់បន្ថែម ផងដែរ។